ឧកញ៉ាបណ្ឌិត គីម ហ៊ាង និងជំទាវឧកញ៉ា គង់ សំណាង ដឹកនាំបុគ្គលិក បុរី វិមានសំណាង បរិច្ចាកប្រាក់ជូនទៅដល់មូលនិធិគន្ធបុប្ផាកម្ពុជា

នាថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤ នេះ ឧកញ៉ាបណ្ឌិត គីម ហ៊ាង និងជំទាវឧកញ៉ា គង់ សំណាង ដឹកនាំបុគ្គលិក បុរី វិមានសំណាង បរិច្ចាកប្រាក់ជូនទៅដល់មូលនិធិគន្ធបុប្ផាកម្ពុជាដែលកំពុងបន្តបេសកម្មរបស់ខ្លួនក្នុងការជួយសង្គ្រោះកុមារ ទារក និងមាតាយ៉ាងសកម្ម សង្គ្រោះជីវិត ទារក កុមារ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និង មិនរើសអើង។ 

យុទ្ធនាការ  “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ នេះ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំ ក្នុងឱកាសអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា ដើម្បីបំផុសចលនាចូលរួមបរិច្ចាគរបស់ក្រសួង-ស្ថានប័ន, ក្រុមហ៊ុន-សហគ្រាស និងសប្បុរសជននានា រួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងមានបេសកកម្មសង្រ្គោះជីវិតមាតា ទារក និងកុមារ នៅកម្ពុជាប្រកបដោយគុណភាព មិនរើសអើង និងដោយមិនគិតថ្លៃ ជាពិសេសកុមារដែលមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ អាចទទួលបានការថែទាំ ព្យាបាល និងសិទ្ធិក្នុងរស់រានមានជីវិតប្រកបដោយសមធម៌ និងបរិយាបន្ន ស្រមតាមគោលការណ៍ “មិនបោះបង់ពលរដ្ឋណាម្នាក់” ក្រោមម្លប់នៃសុខសន្តិភាព និងអភិវឌ្ឍន៍។

គួរបញ្ជាក់ផងដែរថា មូលនិធិសប្បុរសធម៌ របស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង  និងជំទាវឧកញ៉ា គង់ សំណាង បានធ្វើឡើងក្នុងស្មារតីចូលរួមចំណែកផ្តល់ជំនួយគាំទ្រសម្រាប់សម្រាលដល់ការលំបាកចំពោះ អង្គការ សមាគម មណ្ឌលកុមារកំព្រា និងជនងាយរងគ្រោះនានា។

ការចូលរួមបរិច្ចាគ ក្នុងយុទ្ធនាការ “១មុឺនរៀល ១មុឺននាក់” ដើម្បីរួមគ្នារក្សានិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាគ្រប់ទីតាំង។

សូមចូលរួមបរិច្ចាគដើម្បីកុមារនៅកម្ពុជាតាមរយៈតំណនេះ៖ ⬇️https://epayment.acledabank.com.kh/wRx1Z4Gzqzi8zMDq/pay

Tags: