ការរស់នៅក្នុងរាជធានីភ្នំពេញ តែងមានភាពរំខានដោយសារសំឡេងអ៊ូអរ ផ្សែងយានយន្ត និងខ្យល់មិនបរិសុទ្ធជាដើមដែលធ្វើឱ្យប៉ះពាល់សុខុមាលភាពរបស់មនុស្សវ័យចំណាស់ខ្លាំងណាស់។
តើកន្លែងណាដែលមិនមានភាពអ៊ូអរពេក មិនស្ងាត់ពេក មិនមានផ្សែងពុលច្រើនពេក នៅរាជធានីភ្នំពេញយើងនេះ? បុរី វិមានសំណាងរបស់លោកឧកញ៉ា បណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង គឺជាបុរីស្ថិតនៅក្នុងរាជធានីភ្នំពេញ ស្ថិតនៅលើមហាវិថីឈ្នះឈ្នះ មានចម្ងាយ២៥០០ម៉ែត្រពីក្រសួងដែនដី និងនគររូបណីយកម្ម និងបានសាងសង់នៅលើផ្ទៃដី២៥ហិកតា ដែលបានរក្សាទុកព្រែកធម្មជាតិក្នុងគម្រោងប្រវែងជិត១ពាន់ម៉ែត្រនិងរួមផ្សំជាមួយនឹងសួនច្បារជាង១ហិកតា មានខ្យល់អាកាសបរិសុទ្ធល្អ មានសួនច្បារដ៏ធំសម្រាប់ការដើរហាត់ប្រាណជាមួយនឹងដើមឈើធំៗ និងផ្កាស្អាតៗ ជាដើម។
មិនតែប៉ុណ្ណោះ នៅតាមដងផ្លូវក្នុងបុរិក៏មានដាំដើមឈើជាច្រើនថែមទៀត ដើម្បីជួយកាត់បន្ថយផ្សែងពុល និងបញ្ចេញនូវខ្យល់ដែលមានអុកស៊ីសែនខ្ពស់ ហើយលើសពីនេះទៀតនោះក៏មានមានទីតាំងផ្ទះបែរទៅមាត់ទឹកធម្មជាតិថែមទៀតផង។ ការរស់នៅប្រចាំថ្ងៃជាមួយនឹងបរិយាកាសល្អបែបនេះ នឹងនាំឱ្យលោកអ្នកមានអារម្មណ៍ស្រស់ស្រាយ អាចជាពីជំងឺធុញធប់អារម្មណ៍ និងសុខភាពកាន់តែល្អ។
ដូចនេះប្រសិនជាលោកអ្នកកំពុងស្វែងរកគេហដ្ឋានសម្រាប់ការរស់នៅក្នុងវ័យចំណាស់ ឬដើម្បីឪពុកម្ដាយវ័យចំណាស់រស់នៅ ហេតុនេះហើយ សូមជ្រើសរើសបុរីវិមានសំណាង មួយនេះពិតជាមិនខុសបំណងនោះទេ។
សម្រាប់វីឡាប្រណិតក្នុង បុរី វិមានសំណាង មានចំនួន3ប្រភេទ ដូចជា៖
វីឡាឃីង បែរទៅមាត់ទឹក មានបន្ទប់គេង៧ បន្ទប់ទឹក៨ បន្ទប់ទទួលភ្ញៀវ២ និងចំណតឡាន៣។
វីឡាឃ្វីន មានបន្ទប់គេង៦ បន្ទប់ទឹក៧ បន្ទប់ទទួលភ្ញៀវ២ និងចំណតឡាន២។
វីឡាព្រីន មានបន្ទប់គេង៥ បន្ទប់ទឹក៦ បន្ទប់ទទួលភ្ញៀវ១ និងចំណតឡាន២។
ទំនាក់ទំនងមកក្រុមការងារផ្នែកលក់របស់ បុរី វិមានសំណាងឥលូវនេះ៖ 𝟎𝟏𝟏 𝟔𝟐 𝟔𝟕𝟖𝟗
ទីតាំង៖ https://bit.ly/3rBzGAQ