ឧកញ៉ាបណ្ឌិត គីម ហ៊ាង ចែកអំណោយដល់កម្មករធ្វើការនៅបុរី វិមានសំណាង ជាង ២០០នាក់

នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤នេះ ក្នុងឱកាសខួបកំណើតរបស់ខ្លួន លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយក បុរី វិមានសំណាង បានចែកអំណោយដល់បងប្អូនកម្មករ កម្មការិនី ដែលធ្វើការនៅបុរី វិមានសំណាង ចំនួនជាង ២០០នាក់។

លោក​ឧកញ៉ា​បណ្ឌិត ​​បាន​លើកឡើង​នៅ​ទំព័រហ្វេសប៊ុក នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា៖ “ទើបចែកអំណោយដល់បងប្អូន ដែល​ជាកម្មករ កម្មការិនី ជាង ២០០នាក់ ដែលធ្វើការនៅបុរី វិមានសំណាង ក្នុងថ្ងៃខួបកំណើតរបស់ខ្ញុំបាទ ហើយ​សូមអរគុណបងប្អូនទាំងអស់ ដែលជាផ្នែកសំខាន់មួយ ក្នុងការធ្វើអោយបុរី វិមានសំណាង មានការរីក​ចំរើន​ជានិច្ច”។

ពិធី​ចែក​អំណោយ​ដល់​កម្មករ កម្មការិនី ​​ខាង​លើ​​នេះ ​​ធ្វើ​ឡើង​ក្នុង​ឱកាស​​​ថ្ងៃ​ពិធី​ជប់លៀង​ប្រចាំឆ្នាំ​របស់​មហាគ្រួសារ ខេអេច គ្រុប (KH Group) ​​នៅ​ការិយាល័យ​ បុរី វិមានសំណាង ផ្ទាល់​តែ​ម្តង។ ជាមួយ​គ្នា​នេះ​ដែរ កម្មករ កម្មការិនី​ម្នាក់ៗ​ ​​បាន​ទទួល​​​នូវ​អង្ករ មី និង​ភេសជ្ជៈ​មួយ​ចំនួន។

សូមជម្រាបថា ពិធីជប់លៀងប្រចាំឆ្នាំរបស់មហាគ្រួសារ ខេអេច គ្រុប នឹងធ្វើឡើងនៅល្ងាចថ្ងៃអាទិត្យនេះ ក្នុងនោះមានកម្មវិធីសំខាន់ៗដូចជា ពិធីពិសារអាហារជាលក្ខណៈមហាគ្រួសារនៃ KH Group, ពិធីកាត់នំអបអរពិធីខួបកំណើតលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង, ការចាប់ឆ្នោតទទួលរង្វាន់ឆ្នាំថ្មីពី បុរី វិមានសំណាង និងពិធីរាំលេងកម្សាន្តផងដែរ៕

Tags: