នាថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤ នេះ បុរី វិមានសំណាង និងធនាគារស៊ិនហាន (ខេមបូឌា) ម.ក បានរៀបចំកម្មវិធីចុះកិច្ចសន្យាលើអនុស្សរណៈយោគយល់គ្នា ដើម្បីបង្ហាញពីការសហការគ្នាយ៉ាងស្អិតរមួត ក្នុងការផ្តល់កម្ចីលំនៅដ្ឋានដ៏សមរម្យ សម្រាប់អតិថិជន បុរី វិមានសំណាង។
ការសហការនេះរៀបចំឡើងក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការរវាង បុរី វិមានសំណាង និងធនាគារស៊ិនហាន (ខេមបូឌា) ម.ក ឲ្យកាន់តែល្អប្រសើរ និងស្អិតរមួតបន្ថែមមួយកម្រិតទៀត ក្នុងការផ្ដល់ជូនឥណទាន ជាមួយនឹងអត្រាការប្រាក់ពិសេសដល់អតិថិជនដែលមានបំណងវិនិយោគ និងទិញគេហដ្ឋាន សម្រាប់ការរស់ក្នុងគម្រោងអភិវឌ្ឍទាំងអស់របស់បុរី វិមានសំណាង។
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថានិកបុរី វិមានសំណាង បានឲ្យដឹងថា«ពិធីចុះហត្ថលេខានៅថ្ងៃនេះ ជាការឆ្លុះបញ្ចាំងពីទំនាក់ទំនងជិតស្និទ្ធ និងមានប្រសិទ្ធភាពរវាង បុរី វិមានសំណាង និងធនាគារស៊ិនហាន (ខេមបូឌា) ម.ក ក្នុងការផ្ដល់ភាពងាយស្រួលកាន់តែខ្លាំង ជូនដល់អតិថិជនរបស់បុរី វិមានសំណាង ឱ្យទទួលបានផ្ទះតាមក្ដីប្រាថ្នា កាន់តែឆាប់រហ័សជាមួយកម្ចីរហូតទៅដល់80ភាគរយ រយះពេល25ឆ្នាំ បូករួមជាមួយនឹងការFreeជូន Fee 1%, Free សេវាដាក់បន្ទុក, Free សេវាធានារ៉ាប់រង និង Free សេវាកម្មវាយតម្លៃយ៉ាងពិសេសបំផុតមិនធ្លាប់មាន។
ក្រោយពីការចុះហត្ថលេខា អតិថិជនទាំងអស់អាចធ្វើការស្នើសុំឥណទានគេហដ្ឋាន ពីធនាគារស៊ិនហាន (ខេមបូឌា) ម.ក នឹងទទួលបានការផ្ដល់ជូនទំហំឥណទាន រួមទាំងអត្រាការប្រាក់ដ៏ពិសេសមិនធ្លាប់មាន ជាមួយនឹងការអនុម័តយ៉ាងឆាប់រហ័ស ដើម្បីទទួលបានគេហដ្ឋានក្នុងក្តីស្រមៃរបស់លោកអ្នក។
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់គ្រប់ការិយាល័យលក់របស់បុរី វិមានសំណាង ដើម្បីសាកសួរព័ត៌មានលម្អិត ឬទាក់ទងតាមលេខទូរសព្ទ 011 62 6789។