ចំណុចពិសេសវីឡាឃ្វីននៅក្នុង បុរី វិមានសំណាង

វីឡាទោល (Queen Villa) ជាវីឡាដ៏ប្រណិត និងទំនើបទាំងការរចនាម៉ូតដ៏ល្អឥតខ្ចោះ ដែលនឹងនាំមកនូវបទពិសោធន៍នៃការរស់នៅបែបទាន់សម័យថ្មីបែបអភិជនរួមជាមួយនឹងលក្ខណៈពិសេសនៃបន្ទប់នីមួយៗប្រកបដោយប្រណិតភាពរួមបញ្ចូលជាមួយនិងការច្នៃប្រឌិតខ្ពស់បែបក្រិច ដែលធ្វើឱ្យបរិយាកាសនៃការស់នៅពោពេញទៅដោយភាពកក់ក្តៅ និងឧត្តមភាពនៃការរីកចម្រើននៅក្នុងគ្រួសារ។

ចំណុចពិសេស​ខ្លះៗ​នៃវីឡាឃ្វីន មាន​ដូចជា ទំហំផ្ទះ 12m x 12m ព្រមទាំងមាន​បន្ទប់គេង6 និងបន្ទប់ទឹកដល់​ទៅ7។ វីឡានេះ សាងសង់ឡើងដោយមានកម្ពស់ ៣ជាន់ ប៉ុន្តែបានចាក់ប្លង់សេ​រហូតដល់ទៅ ៤សន្លឹកន្លះ។

បើមើលពីខាងក្រៅ លោកអ្នកនឹងឃើញសរសេរក្រិចមួយគូ ដែលបញ្ជាក់ពីភាពរឹងមាំ និងបង្ហាញ​ពី​កិត្យានុភាព ក្នុងការរស់នៅដ៏ឧត្តុងឧត្តម។

បុរី វិមានសំណាង ជា​គម្រោងអភិវឌ្ឍ​លំនៅឋាន​បែបអភិជន ដោយ​មានការ​សាងសង់​ជា​ប្រភេទ​ផ្ទះ​អាជីវកម្ម (Shophouse) រួមទាំង​ប្រភេទ​ផ្ទះ​វីឡា​ប្រណិត​ៗចំនួន ៤ប្រភេទ​ទៀត​​​ដូចជា​ វីឡាព្រីន (Prince Villa) វីឡាឃ្វីន (Queen Villa) វីឡាឃីង (King Villa) និងវីឡារ៉ូយាល់ (Royal Villa)។

បុរី វិមានសំណាង របស់លោកឧកញ៉ា​បណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ស្ថិតនៅ​ខាង​ជើង​ក្រសួង​ដែនដី ២៥០០ម៉ែត្រ សាងសង់លើដី ២៥ហិកតា ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិត​ជាង​ការសាងសង់​វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេង​កីឡា ផ្លូវ​ធំ ដើម​ឈើ​ច្រើន និងព្រែក​ធម្មជាតិ​ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់​គ្រួសារ​អភិជន​កម្ពុជា​ស្នាក់​នៅប្រចាំថ្ងៃ៕

ទំនាក់ទំនងមកក្រុមការងារផ្នែកលក់របស់ បុរី វិមានសំណាងឥលូវនេះ៖ 𝟎𝟏𝟏 𝟔𝟐 𝟔𝟕𝟖𝟗
ទីតាំង៖ https://bit.ly/3rBzGAQ

Tags: