ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង និងកូនៗជាទីស្រឡាញ់ បានអញ្ជើញទៅទស្សនា​ការ​ប្រកួត​បាល់ទាត់​លីគកំពូលអង់គ្លេស Premier League ដោយផ្ទាល់ រវាងក្រុម Tottenham Hotspur និងក្រុម Newcastle United នៅទីក្រុងឡុងដុង ប្រទេសអង់គ្លេស កាលពីថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២៥ យប់មិញនេះ។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានឱ្យដឹងថា លោកជាអ្នកគាំទ្រក្រុមបាល់ទាត់​បិសាច​ក្រហម Manchester United មកពីកម្ពុជា បានទៅ​មើលការប្រកួត Tottenham Hotspur Vs Newcastle United ដោយផ្ទាល់ នៅ​ទីក្រុងឡុងដុង ជាមួយកូនស្រីច្បង ចូលី ដែលរៀននៅទីនោះ និងកូនប្រុសទីបី ជីងឡុង។ លោកឧកញ៉ាបណ្ឌិត បានឱ្យដឹងទៀតថា ការ​ទៅទស្សនាបាល់ទាត់នេះ គឺក្នុងឱកាសដែលលោកនិងគ្រួសារ កំពុងធ្វើដំណើរទស្សនកិច្ច​នៅ​បណ្តាប្រទេសមួយចំនួន​នៅ​តំបន់អឺរ៉ុប។

សូមជម្រាបថា លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ព្រមទាំង​គ្រួសារ កំពុងធ្វើដំណើរ​ទេសចរណ៍​ទៅ​កាន់ប្រទេសស្វីស វែល និងប្រទេសអង់គ្លេស។ ក្នុងនាមជាអ្នកស្នេហាវិស័យ​បាល់ទាត់​ និងជាស្ថាបនិក​ក្រុម Khmer United ផងនោះ ពេលទៅដល់ប្រទេសអង់គ្លេស លោកឧកញ៉ា​​តែងតែ​មិន​ភ្លេច និងបាន​ឆ្លៀត​ពេល​ទៅ​ទស្សនាការប្រកួត​រវាង​ក្រុមល្បីៗ​នៅ​លីគ​កំពូលអង់គ្លេស។ ជាក់ស្តែង កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ លោកឧកញ៉ាបណ្ឌិត ក៏បានអញ្ជើញ​ទៅ​ទស្សនា​ការប្រកួត​រវាង​ក្រុម Brentford ប្រកួតទល់នឹងក្រុមកាំភ្លើងធំ Arsenal ផងដែរ។