ជាតំបន់ដែលមានការតភ្ជាប់គ្នារវាងតំបន់វិមានឈ្នះ ឈ្នះ និងតំបន់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ តំបន់វិមានឈ្នះ ឈ្នះបច្ចុប្បន្ននេះមានភាពសន្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់បន្ទាប់ពីផ្លូវនេះត្រូវបាន ជួសជុលស្ថាបនា និងពង្រីកឱ្យធំជាងមុន។ នៅតាមដងវិថីឈ្នះ ឈ្នះនាពេលបច្ចុប្បន្ន យើងឃើញមានផ្សារទំនើបៗជាច្រើនកំពុងតែរីកដុះដាលជាបន្តបន្ទាប់ កែប្រែតំបន់នេះក្លាយទៅជាតំបន់មួយដ៏ស៊ីវិល័យ និងទំនើប។ ម្យ៉ាងវិញទៀតយើងក៏ឃើញមានវត្តមានបុរីជាច្រើនបានបោះទីតាំងនៅទីនោះផងដែរដោយសារតែសក្ដានុពលខ្ពស់របស់តំបន់ និងភាពងាយស្រួលរស់នៅដែលជាទីប្រាថ្នារបស់អ្នកដែលចង់បានវីឡាសម្រាប់រស់នៅ។ តើតំបន់វិមានឈ្នះ ឈ្នះ និងតំបន់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់មានអ្វីគួរឱ្យកត់សម្គាល់ខ្លះ?

1. គម្រោងព្រែកធម្មជាតិ

បុរី វិមានសំណាង ដែលបានសិក្សាដោយអ្នកជំនាញរបស់យើងដើម្បីរក្សាព្រែកធម្មជាតិចំនួន 1000ម៉ែត្រ អមជាមួយទីធ្លាសម្រាប់លោកអ្នកដើរលំហាត់ប្រាណ និងស្រូបយកខ្យល់អាកាសដើម្បីអោយលោកអ្នកបំបាត់ភាពតានតឹង គម្រោងព្រែកធម្មជាតិនេះនឹងត្រៀមបញ្ចប់នាពេលឆាប់ៗខាងមុខនេះ។

2. ផ្សារទំនើបបែបសហគមន៍ស៊ីវិល័យ និងសាលារៀន

ចម្ងាយពីបុរីប្រហែល៣គីឡូម៉ែត្រ មានផ្សារទំនើបល្បីៗដូចជា ផ្សារទំនើបអ៊ីអនម៉ល សែនសុខ ផ្សារទំនើបម៉ាក្រូ សែនសុខ ផ្សារទំនើបគ្លូប៊លហៅស៍ សែនសុខ  ជាពិសេសនៅជិតក្រសួង ស្ថាប័នរដ្ឋនានា មន្ទីរពេទ្យ និងសាលារៀនល្បីៗ។

3. គម្រោងបុរីនានា

តំបន់វិមានឈ្នះ ឈ្នះ មានគម្រោងបុរីជាច្រើនដូចជា បុរី វិមានសំណាងដែលកំពុងនឹងបើកលក់ថ្មីៗនេះ ជាពិសេសគម្រោងនេះមានចម្ងាយត្រឹមតែ2500ម៉ែត្រពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ដូច្នេះហើយលោកអ្នកកំពុងស្វែងរកនៅវីឡាក្នុងក្ដីស្រមៃ លោកអ្នកអាចមកស្វែងរកវីឡានៅបុរី វិមានសំណាងបាន ដែលមានទីតាំងស្ថិតនៅតំបន់ដែលមានការតភ្ជាប់គ្នារវាងតំបន់វិមានឈ្នះ ឈ្នះ និងតំបន់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។