
ភាពស្រស់បំព្រងនៃធម្មជាតិបៃតង ជាមួយប្រណីតភាពនៃការរស់នៅបែបទាន់សម័យ នស៊ីវិល័យពោរពេញដោយ បរិស្ថានល្អមានផាសុកភាព ភាពស្រស់ស្រាយ និងសុវត្ថិភាព ព្រមទាំងបង្កើនសុភមង្គលយ៉ាងពេញលេញជូនដល់គ្រួសារលោកអ្នក ក្ដីស្រមៃទាំងអស់នេះនឹងក្លាយជាការពិតជាមួយនឹង បុរី វិមានសំណាង។

បុរី វិមានសំណាង គឺជាបុរីមួយដែលបានសាងសង់សុទ្ធតែជាវីឡាទោលប្រណិតៗ មានទីតាំងស្ថិតនៅបណ្ដោយផ្លូវមហាវិថី ឈ្នះ ឈ្នះ ដែលមានការតភ្ជាប់គ្នាជាមួយនិងតំបន់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ និងតំបន់មានសក្ដានុពលអភិវឌ្ឍន៏ទាំងវិស័យរដ្ឋបាល ពាណិជ្ជកម្មនិងគម្រោងលំនៅដ្ឋានធំៗជាច្រើនក្នុងរាជធានីភ្នំពេញ។

បុរី វិមានសំណាង ជាលំនៅដ្ឋានបែបសហគមន៍ធម្មជាតិបៃតងមួយ ហើយបានផ្ដោតសំខាន់លើប្រជាជនកម្ពុជា ដែលប្រាថ្នាចង់បាននៅវីឡាយ៉ាងប្រណីតៗ ដែលមានគុណភាពសំណង់រឹងមាំនិងរចនាម៉ូដផ្ទះយ៉ាងល្អរួមទាំងមានបរិយាកាសស្រស់បំព្រង និងមានផាសុកភាព។ បរិស្ថានទាំងអស់នេះហើយ គឺជាការផ្សាភ្ជាប់ទៅនឹងតម្រូវការបច្ចុប្បន្នរបស់ប្រជាជន។
