បុរី វិមានសំណាង ជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានដែលពោរពេញដោយបទពិសោធន៍ និងជាក្រុមហ៊ុនមួយដែលឈានមុខគេក្នុងប្រទេសកម្ពុជាក្នុងការសាងសង់គេហដ្ឋានរចនាម៉ូដវីឡាទោលប្រណិតៗសម្រាប់គ្រួសារអភិជននៅកម្ពុជា និងរចនាម៉ូដទំនើបទាន់សម័យដែលមានវីឡា ៤ ម៉ូដដូចជា៖ វីឡារ៉ូយ៉ាល់ វីឡាឃីង វីឡាឃ្វីន និងចុងក្រោយ វីឡាព្រីន។

គ្រប់គម្រោងរបស់បុរី វិមានសំណាង ត្រូវបានសាងសង់ដោយការយកចិត្តទុក្ខដាក់ខ្ពស់ ពីក្រុមវិស្វករជំនាញៗរបស់បុរីដោយធានានូវគុណភាពសំណង់ខ្ពស់ និងរឹងមាំ។

ដើម្បីផ្ដល់ជូននូវផាសុកភាព និងសុវត្ថិភាពក្នុងការរស់នៅរបស់លោកអ្នក បុរី វិមានសំណាង បានរៀបចំសួនច្បារជាច្រើននៅក្នុងគម្រោង ហើយបានបំពាក់ប្រព័ន្ធការពារសន្ដិសុខ 24ម៉ោងក្នុងបុរីទាំងមូល។ អ្វីដែលពិសេសពីនេះទៀតបុរី វិមានសំណាង បានរក្សាព្រែកធម្មជាតិចំនួន 1000m សម្រាប់លោកអ្នកស្រូបយកខ្យល់អាកាសដើម្បីបន្ធូរអារម្មណ៍ និងបំបាត់ភាពតានតឹង។


បុរី វិមានសំណាង មានម៉ូដវីឡាជាច្រើនប្រភេទសម្រាប់លោកអ្នកជ្រើសរើស ហើយស្ថិតនៅតំបន់កំពុងមានសក្ដានុពលថែមទៀតផង។