នាថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០២៤ នេះ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់សម្រេចផ្តល់គោរមងារជូន ជំទាវឧកញ៉ា គង់ សំណាង ទីប្រឺក្សាពុទ្ធិកសមាគមម្ពុជរដ្ឋ ជា “មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍”។
គួរបញ្ជាក់ថា ជំទាវឧកញ៉ា គង់ សំណាង គឺជាអគ្គនាយិកា បុរី វិមានសំណាង បន្ថែមពីនោះ ជំទាវឧកញ៉ាក៏មានជំនួញជាច្រើនទៀតនៅក្នុងដៃផងដែរ។ បច្ចុប្បន្ន ជំទាវឧកញ៉ា គង់ សំណាង គឺជាអគ្គនាយិកា បុរី វិមានសំណាង និងជាអគ្គនាយិកា ក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត (Khmer Real Estate Co., Ltd) និងជាអគ្គនាយិកា បុរី ខេអេស រ៉េស៊ីដេន (Borey KS Residence)។ លើសពីនេះ ជំទាវឧកញ៉ា គង់ សំណាង ក៏បានចូលរួមក្នុងកិច្ចការសង្គមជាច្រើនផងដែរ។