បទពិសោធន៍ប្រឡូកក្នុងវិស័យអចលនទ្រព្យ ២៥ឆ្នាំ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ខ្លាចជួបរឿងធំៗ ៥យ៉ាង ខ្លាំងបំផុត

ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង បានឱ្យដឹងថា ក្រោយពេលចូលប្រឡូកក្នុងអាជីវកម្ម ផ្នែកអចលនទ្រព្យអស់រយៈពេល ២៥ឆ្នាំ (២០០១-២០២៦) ក្នុងនាមជាភ្នាក់ងារផ្នែកទិញ លក់ និងជួលអចលនទ្រព្យ អ្នកវាយតម្លៃអចលនទ្រព្យ អ្នកគ្រង់គ្រងអចលនទ្រព្យ អ្នកវិនិយោគអចលនទ្រព្យ និងជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ នោះ អ្វីដែលធ្វើឱ្យលោកខ្លាចបំផុតនោះគឺ មានរឿងធំៗចំនួន ៥យ៉ាង។

រឿងទាំង៥នោះ រួមមានដូចខាងក្រោម៖

១.ក្នុងនាមជាភ្នាក់ងារផ្នែកទិញ លក់ និងជួលអចលនទ្រព្យ៖ ខ្លាចម្ចាស់អចលនទ្រព្យ និងអតិថិជន មិនសប្បាយចិត្តទៅតាមតម្លៃ និងលក្ខខណ្ឌនៃការដោះដូរ ពេលត្រូវទិញ លក់ ឬជួល។

២.ក្នុងនាមជាអ្នកវាយតម្លៃអចលនទ្រព្យ៖ បើវាយតម្លៃអចលនទ្រព្យថោក ខ្លាចអតិថិជនខ្ចីលុយមិនគ្រប់ បើវាយតម្លៃថ្លៃ ខ្លាចអតិថិជនខ្ចីហើយមិនសង និងខ្លាចធនាគារលក់ទ្រព្យមិនគ្រប់លុយ តែបើវាយតម្លៃល្មមៗ ខ្លាចទាំងអតិថិជន និងធនាគារមិនសប្បាយចិត្ត។

៣.ក្នុងនាមជាអ្នកគ្រប់គ្រងអចលនទ្រព្យ៖ ខ្លាចព្រំដីចេះដើរ ខ្លាចមានគេចូលមកស្នាក់នៅក្នុងដី ខ្លាចទ្រព្យមិនត្រូវបានប្រើប្រាស់អស់លទ្ធភាព និងខ្លាចប្រើប្រាស់ទ្រព្យមិនត្រូវគោលដៅត្រឹមត្រូវ។

៤.ក្នុងនាមជាអ្នកវិនិយោគអចលនទ្រព្យ៖ ខ្លាចទិញអចលនទ្រព្យប៉ះចំប្លង់រឿង ខ្លាចប៉ះអ្នកជិតខាងក្រៅភព និងខ្លាចពេលវេលាសងត្រលប់នៃការវិនិយោគ ខុសពីការរំពឹងទុក។

៥.ក្នុងនាមជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ៖ ក្នុងផែនការអាជីវកម្ម ៣០ឆ្នាំ (២០២៦-២០៥៦) របស់លោកឧកញ៉ា គឺត្រូវសាងសង់អោយបាន ១០០ ០០០ (ផ្ទះ វីឡា និងខុនដូ) ៤៥សាលារៀន  ៤៥មន្ទីរពេទ្យ ៤៥ផ្សារលក់ដូរ និង ៤៥កន្លែងលេងកីឡាចម្រុះ ហើយលោកខ្លាចផ្ទះ វីឡា និងខុនដូ ដែលសាងសង់ហើយ តែមានអ្នកមកស្នាក់នៅពិតតិចជាង ៧០%។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបន្ថែមថា ពុកម៉ែ ពូមីង បងប្អូន មិត្តភក្តិ និងប្រជាជនកម្ពុជា ដែលចូលចិត្តរបៀបនៃការធ្វើអាជីវកម្មរបស់លោក ហើយចង់ក្លាយជាចំណែកតូច ចំណែកធម្យម ឬចំណែកធំ នៃផែនការអាជីវកម្ម ៣០ឆ្នាំ (២០២៦-២០៥៦) នោះអាចមកជួបលោកបានគ្រប់ពេល នៅបុរី វិមានសំណាង ឬអាចទាក់ទងមកដោយផ្ទាល់តាមលេខទូរសព្ទ័ +855 12 96 2000 (WhatsApp, Telegram & WeChat) ឬអ៊ីម៉ែល kim@boreyvimeansamnang.com និងគេហទំព័រ

📍 ទីតាំង៖ ស្ថិតក្នុងតំបន់សក្ដានុពលនៃរាជធានីភ្នំពេញ។

សូមអញ្ជើញមកទស្សនាជម្រើសវីឡាប្រណិតដ៏សម្បូរបែប នៅទីតាំងខាងក្រោម៖

https://maps.app.goo.gl/zuQCtePSVUyzqEJJA

📌ចាប់ផ្តើមនូវការរស់នៅបែបថ្មីជាមួយនឹង បុរី វិមានសំណាង!

សម្រាប់ព័ត៌មានលំអិត សូមទំនាក់ទំនងមកកាន់៖

☎️𝟎𝟏𝟏 𝟔𝟐 𝟔𝟕𝟖𝟗

💻𝐖𝐞𝐛𝐬𝐢𝐭𝐞: boreyvimeansamnang.com

📱𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥: https://t.me/BoreyVimeanSamnang

🎶 𝐓𝐢𝐤𝐓𝐨𝐤: https://www.tiktok.com/@vimeansamnang