ដំណើរការសាងសង់ក្នុងគម្រោងបន្តយ៉ាងសកម្មពីមួយថ្ងៃទៅមួយថ្ងៃ ដែលវិវត្តន៍ទៅមុខជានិច្ច ដោយផ្តោតទៅលើភាពរឹងមាំនៃសំណង់ជាចំបង ជាមួយនឹងរចនាបទយ៉ាងល្អប្រណិត។សំណង់សាងសង់រឹងមាំស្របតាមស្ដង់ដារ ផ្ដល់ទំនុកចិត្ត​ក្នុងការរស់នៅ ជាមួយនឹងម៉ូតវីឡាដ៏ប្រណិត និងទាន់សម័យ។

យើងខ្ញុំមានសេចក្តីរំភើបរីករាយក្នុងការចែករំលែកជាមួយអតិថិជន នូវបច្ចុប្បន្នភាពសំណង់ ដោយមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ពីក្រុមការងារវិស្វករ នៃការសាងសង់វីឡាយ៉ាងសកម្មជាប្រចាំថ្ងៃពីក្រុមការងារជំនាញរបស់ បុរី វិមានសំណាង។

គ្រប់ប្រភេទវីឡានៅគម្រោង បុរី វិមានសំណាង អភិវឌ្ឍន៍ដោយលោក ឧកញ៉ាបណ្ឌិត គីម ហ៊ាង ពិតជាស័ក្តិសមសម្រាប់លោកអ្នកដែលកំពុងស្វែងរកវីឡាដែលមានគុណភាពសំណង់ស្តង់ដារខ្ពស់ ដោយ​គ្រប់ផ្នែកទាំងអស់នៃសំណង់ត្រូវបានសាងសង់ និងត្រួតពិនិត្យយ៉ាងម៉ត់ចត់ ពីអ្នកជំនាញដើម្បីធានាបាននូវគុណភាពភាពខ្ពស់ និងស្ដង់ដារ។